យើងខ្ញុំមានសេចក្តីរីករាយសូមជំរាបផ្តល់ជូនព័ត៌មានជាភាសាខែ្មរ។សូមកត់សម្គាល់ការតភ្ជាប់ទៅនឹងឯកសារខាងលើគឺជាព័ត៌មានបន្ថែមដែលសុទ្ធតែជាភាសាអង់គ្លេស។សូមមេត្តាទូរស័ព្ទទាក់ទង 1-866-852-0277 ឬអីមែលទាក់ទងតាមរយ info@welcomecentre.ca ើចង់រកជំនួយឬព័ត៌មានបន្ថែម។

សេវាទាំងអស់ដែលអ្នកត្រូវការ ... ទាំងអស់នៅក្នុងកន្លែងមួយទៅកន្លែង!

ផ្នែកអន្តោប្រវេសន្តមជ្ឈមណ្ឌលស្វាគមន៍ (WCIS) គឺជាផ្នែកផ្តល់ ព័ត៌មានសេវាកម្មនានា ស្ថិតក្រោម ដែលបានរៀបចំឡើង ដើម្បីណែនាំ និង ជួយឧបត្ថម្ភគាំទ្រដល់ជនអន្តោប្រវេសន្ត តាមរយៈបណ្ដាញព័ត៌មាន និង ប្រភពធនធាននានានៅតំបន់យ៉ក និង ឌ័រហាម។

សេវាកម្មនានា ត្រូវបានផ្តល់ជូនដល់ក្រុមអតិថិជន ដោយឥតគិតថ្លៃ។

សេវាកម្មនានា ត្រូវបានផ្តល់ជូនជាភាសាអង់គ្លេស ដែលអ្នកបកប្រែភាសាផ្ទាល់មាត់ផ្ទាល់មាត់នានាអាចរកបាន។

Les services sont disponibles aussi en français.

អំពីមជ្ឈមណ្ឌល

បណ្ដាសេវាកម្មអន្តោប្រវេសន្តសំខាន់ៗ រួមមាន៖ សេវាកម្មតាំងទីលំនៅ និង បន្ថែមចម្រុះគ្នា បណ្តុះបណ្តាលភាសា ជំនួយការវាយតម្លៃទទួលស្គាល់ជាផ្លូវការនិងការជួយកំណត់ពីលក្ខណៈសម្បត្តិ ការគាំទ្រផ្តល់ការងារ សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងសេវាកម្មសម្រាប់ស្ត្រី យុវជននិងមនុស្សចាស់ៗ។

សេវាកម្មផ្សេងៗទៀត នឹងត្រូវបានកំណត់ដោយផ្អែកលើតម្រូវការរបស់សហគមន៍ (ដែលមានប្រភេទដូចជា សេវាកម្មផ្នែកច្បាប់ សេវាកម្មសុខភាពផ្លូវចិត្ត ការពិគ្រោះយោបល់គ្រួសារទាក់ទងវប្បធម៌សមរម្យ។ល។)

នៅតំបន់យ៉ក មជ្ឈមណ្ឌល ត្រូវបានគ្រប់គ្រងដោយភាពជាដៃគូរួមគ្នាមួយនៃមជម្ឈមណ្ឌលអន្តោប្រវេសន្តចំនួនប្រាំដែលបម្រើការងារឱ្យការរៀបចំសហគមន៍ ដែលរួមមានសេវាកម្មអន្តោប្រវេសន្ត (COSTI) សេវាកម្មសហគមន៍កាតូលិកនៅតំបន់យ៉ក (CCSYR) មជ្ឈមណ្ឌលសេវាកម្មព័ត៌មាននិងសហគមន៍ (CICS) 移民綜合服務中心(華諮處), 移民综合服务中心(华咨处), សហគ្រាសជំនាញការងារនិងសង្គមសម្រាប់ប្រទេសកាណាដា (JSSEC)។ នៅតំបន់ឌ័រហាម មជ្ឈមណ្ឌលនានា ត្រូវបានគ្រប់គ្រងដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍សហគមន៍ (CDCD) និងមជ្ឈមណ្ឌលជួយពលរដ្ឋគ្មានការងារតំបន់ឌ័រហាម (DRUHC)

សេវាកម្ម

សេវាកម្មតាំងទីលំនៅ និងសេវាកម្មសមាហរ័ណកម្មឬដាក់បញ្ចូលគ្នា

ការជួយសេវាកម្មផ្ទះសម្បែង ការថែទាំសុខភាព លេខធានារ៉ាប់រង ការថែទាំកុមារ ប្រភពធនធានសហគមន៍និងរដ្ឋាភិបាល តម្រូវការជាមូលដ្ឋាន និងសេវាកម្មជាច្រើនទៀត។

ថ្នាក់ភាសាអង់គ្លេស

ថ្នាក់ភាសាអង់គ្លេស ជាមួយការណែនាំប្រើកុំព្យូទ័រជាជំនួយ ការយកចិត្តទុកដាក់លើបញ្ញាយល់ដឹងកុមារ ថ្លៃមធ្យោបាយធ្វើដំណើរ សម្រាប់បេក្ខជននានាដែលមានសិទ្ធិស្របច្បាប់ ។

ការទទួលស្គាល់ជាផ្លូវការ និង ការជួយកំណត់ពីលក្ខណៈសម្បត្តិ

ការជួយព័ត៌មានស្តីពីការទទួលស្គាល់ជាផ្លូវការ និងព័ត៌មានសម្រាប់អ្នកមានវិជ្ជាជីវៈដែលបានបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិ ការជួយរៀបចំសម្រាប់ការទទួលស្គាល់ជាផ្លូវការ ផែនការសកម្មភាព។

សេវាកម្មគាំទ្រផ្តល់ការងារ

សិក្ខាសាលាស្តីពីការស្វែងរកការងារ ការជួយផ្នែកប្រវត្តិរូប ការវិលត្រឡប់ទៅផែនការសម្មភាពការងារ ធនធាននានាស្តីពីការស្វែងរកការងារ សេវាកម្មអ៊ីនធឺណិត និងទូរសារដោយឥតគិតថ្លៃ។

ការគាំទ្រផ្នែកភាសា

សេវាកម្មបកប្រែ និងការបកប្រើផ្ទាល់មាត់

សេវាកម្មសម្រាប់ស្ត្រី យុវជន និងមនុស្សចាស់ៗ

ការសិក្សានានាបានបង្ហាញថាស្ត្រី យុវជន និងមនុស្សចាស់ៗដែលជាជនអន្តោប្រវេសន្ត មានតម្រូវការរួមគ្នាចំពោះសេវាកម្មនានាដែលមានលក្ខណៈពិសេសដើម្បីជួយពួកគេនៅក្នុងដំណើរការបន្ថែមចម្រុះគ្នា។ ក្រុមគាំទ្រ ការជួយផ្នែកអប់រំ កិច្ចប្រជុំស្តីពីព័ត៌មាន គឺជាសេវាកម្មនានានៅក្នុងចំណោមសេវាកម្មដែលត្រូវបានផ្តល់ជូន។

សេវាកម្មផ្សេងៗទៀត

សេវាកម្មផ្សេងៗទៀត នឹងត្រូវបានកំណត់ដោយផ្អែកលើតម្រូវការសហគមន៍ (ដូចជាសេវាកម្មផ្នែកច្បាប់ សេវាកម្មសុខភាពផ្លូវចិត្ត ការពិគ្រោះយោបល់គ្រួសារទាក់ទងវប្បធម៌សមរម្យ។ល។)

មានសេវាកម្មទាំងអស់ដែលអាចទទួលបាន នៅតាមទីតាំងទាំងអស់នេះទេ

សេចក្តីណែនាំសម្រាប់ការធ្វើទំនាក់ទំនង៖

  • សូមចុចលេខទូរស័ព្ទដែលទាក់ទងនឹងការជ្រើសរើសភាសារបស់លោកអ្នក (1-866-852-0277)។
  • ​នៅកំឡុងម៉ោងធ្វើការងារធម្មតា ការហៅទូរស័ព្ទរបស់លោកអ្នក អាចត្រូវបានឆ្លើយតបដោយអ្នកជំនាញ មជ្ឈមណ្ឌលព័ត៌មានទទួលស្វាគមន៍ (WCIS) ដែលនិយាយភាសាខ្មែរ។
  • ប្រសិនបើការហៅទូរស័ព្ទរបស់លោកអ្នក មិនត្រូវបានឆ្លើយតបដោយផ្ទាល់ទេ លោកអ្នកនឹងឭសម្លេងស្វាគមន៍ដែលបានថតទុកពីមុនជាភាសាខ្មែរ។
  • ការស្វាគមន៍ដោយសារជាសម្លេង នឹងផ្តល់ជូនលោកអ្នកនូវការពិពណ៌នាសង្ខេបមួយអំពីសេវាកម្មនានាដែលបានផ្តល់ជូនពីមជ្ឈមណ្ឌលទទួលស្វាគមន៍។
  • ​ការស្វាគមន៍ជាបន្តបន្ទាប់នេះ លោកអ្នកនឹងត្រូវបានរំលឹកប្រាប់ឱ្យដាក់សារជាសម្លេង។ នៅពេលដាក់សាររបស់អ្នកហើយ សូមឱ្យប្រាកដថា លោកអ្នកបានប្រាប់ឈ្មោះ និងលេខទូរស័ព្ទ សេវាកម្មដែលអ្នកចាប់អារម្មណ៍ និងពេលវេលាសមស្រប នៅកំឡុងម៉ោងធ្វើការងាររបស់លោកអ្នក ដើម្បីត្រឡប់មកការហៅទូរស័ព្ទរបស់លោកអ្នកវិញ។
  • ដូចដែលការហៅទូរស័ព្ទរបស់លោកអ្នក មានសារៈសំខាន់ចំពោះយើងខ្ញុំ នៅឱកាសដែលអាចទទួលយកបានយ៉ាងឆាប់បំផុត អ្នកជំនាញផ្នែកព័ត៌មានម្នាក់ ដែលស្ទាត់ជំនាញខាងភាសាខ្មែរ នឹងត្រឡប់មកការហៅទូរស័ព្ទរបស់លោកអ្នកវិញ។
  • អ្នកជំនាញផ្នែកព័ត៌មាននេះ នឹងអាចចុះឈ្មោះក្នុងបញ្ជីណាត់ជួបមួយសម្រាប់លោកអ្នក ដើម្បីជួបបុគ្គលិកណាម្នាក់ពីមជ្ឈមណ្ឌលទទួលស្វាគមន៍ ហើយ ក៏អាចរៀបចំសម្រាប់អ្នកបកប្រែភាសាផ្ទាល់មាត់ដោយផ្ទាល់មាត់ម្នាក់ដើម្បីមានវត្តមានផងដែរ។ សេវាកម្មនេះ បម្រើជូនលោកអ្នកដោយឥតគិតថ្លៃ។